ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា

ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមព្រះមរមរាជានុញ្ញាតដ៌ខ្ពង់ខ្ពស់ជាទីបំផុត ក្រាបបង្គំថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជភាពជាតិខ្មែរ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់ជាទីបំផុត ដែលទ្រង់យាងសោយទីវង្គតក្នុងព្រះជន្មាយុ ៩០ វស្សា នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១:២០ នាទី ទៀបភ្លឺ ដោយជរាពាធ។ ឥទំ វោ បុញ្ញំ មហាវីររាជស្ស ហោតុ សុខិតោ ហោតុ មហាវីររាជា ក្នុងថ្ងៃប្រកបដោយទុក្ខក្រៀបក្រំនេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់ សូមលើកអញ្ជលី ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យកុសលគ្រប់យ៉ាងរបស់ទូលព្រះបង្គំ ខ្ញុំម្ចាស់ដែលបានបំពេញធ្វើមកហើយ សូមថ្វាយ ព្រះករុណាជាអម្ចាស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះមហាវីរក្សត្រទ្រង់ព្រះមេត្តាអនុមោទនានូវបុណ្យកុសលនេះ ហើយសូមព្រះអង្គទ្រង់សម្រេចនូវព្រះបរមសុខគ្រប់យ៉ាង និងបានបដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលនូវមហាកុសលទាំងឡាយនេះ អំពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។
  
​​ពិធីបុណ្យ
បុណ្យមាឃបូជា
បុណ្យពិសាខបូជា
បុណ្យចូលព្រះវស្សា
បុណ្យភ្ជំបិណ្ឌ
បុណ្យចេញព្រះវស្សា
បុណ្យកឋិនទាន
​​គេហទំព័រព៌ត៌មាន
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo

បុណ្យពិសាខបូជា

  ៣.ក្រោយពីបានបំពេញពុទ្ធកិច្ចទាំង៥ អស់រយៈពេល៤៥វស្សមក (ពុទ្ធកិច្ចទាំង៥ មាន កិច្ចពេល ព្រឹកទ្រង់និមន្តបិណ្ឌបាត្រ, កិច្ចពេល រសៀលទ្រង់សម្តែងនូវព្រះ ដល់ពុទ្ធបរិស័ទ, កិច្ចក្នុងបឋមយាម ទ្រង់ ប្រទានឳវាទចំពោះភិក្ខុសង្ឃ, កិច្ចក្នុង មជ្ឈឹមយាម ទ្រង់ដោះប្រសនាដល់ទេវតា, កិច្ចក្នុងបច្ចិម យាម ទ្រង់ប្រមើលមើល ឧបនិស្ស័យសត្វ) ព្រះពុទ្ធទ្រង់ចូលបរិព្វានក្រោមសាលព្រឹក្សទាំងគូ ដោយ អនុបាទិ សេសនិព្វានក្នុងនគរកុសិនារា។ កាលនោះមុននឹងព្រះពុទ្ធទ្រង់ បរិនិព្វាន ពួក មល្លក្សត្រ ទាំងឡាយបានកន្សែងសោយសោកា តានតឹង ឳរាលើកដៃទាំងពីរឡើង ពោបូបាច់ដួលទៅលើប្រថពី បម្រះននៀល ហាក់បីដូចជាបាក់ដៃជើង សោយសេចក្តី សោយស្តាយព្រះជិនស្រី លោកាចារ្យថាៈ ព្រះមានព្រះភាគជាម្ចាស់ឆាប់បរិនិព្វានពេកណាស់ ព្រះសុគតបរិនិព្វានឆាប់ពេកណាស់ ដួងចក្ខុក្នុង លោកអន្តរាយដោយឆាប់រហ័សពេក ហើយ។ លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ហៅ ព្រះអន្ទមកត្រាស់ផ្តែរផ្តាំបណ្តាំ ចុងក្រោយថាៈ យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ សោ វោ មមច្ចយេន សត្ថា។ ប្រែថា ធម៌ និងវិន័យណា ដែលតថាគតបាន សម្តែងហើយ បានបញ្ញត្តទុកហើយដល់អ្នកទាំងឡាយ ធម៌និងវិន័យនោះ នឹងជាសាស្តានៃអ្នក ទាំងឡាយក្នុងកាលអំណើះពី តថាគតទៅ។
      ដោយហេតុដ៏អស្ចារ្យទាំង៣ សុទ្ធតែចំថ្ងៃ១៥កើត ពេញបូរមី ខែពិសាខ នេះហើយ (ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន) ទើបពុទ្ធ បរិស័ទនាំគ្នាប្រារព្ធ ពិធីបុណ្យពិសាខបូជានេះឡើង។
      តាមទំនៀមទំលាប់ ពិធីបុណ្យពិសាខបូជាប្រព្រឹត្តិទៅនៅវេលាយប់ក្នុង វត្ត។ ដូចនេះហើយបាន ជាគេឃើញនៅគ្រប់វត្តអារាម មានអុចគ្រឿង ប្រទីបជ្វាលាបូជា ភ្លឺព្រោងព្រាត ហើយមហាជនប្រុស ស្រី ក្មេងចាស់ ប្រកបដោយគ្រឿងសក្ការៈ បូជាមាន ផ្កាភ្ញី ទៀន ធូបជាដើម ទៅប្រជុំ គ្នាយ៉ាងអ៊ឹកធឹក។ នៅយប់នោះរហូត ដល់ភ្លឺ គេនាំគ្នាស្តាប់ទេសនាអំពី ពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ដើម្បីឲ្យមាន បសាទសទ្ធា ចំពោះព្រះរតនត្រ័យ កាន់តែខ្លាំងក្លាឡើង។ (តែបច្ចុប្បន្នការសំដែង ធម្មទេសនា ពុំបាន បន្តរដល់ភ្លឺទៀតឡើយ ឯការរៀបចំកម្មវិធីទៀតសោត ក៏សង្ខេបខ្លីត្រឹមតែមួយថ្ងៃគឺនៅថ្ងៃ ១៥កើត ខែពិសាខតែប៉ុណ្ណោះ)។
      តាមការស្រាវជ្រាវ គេបានដឹងថា បុណ្យពិសាខបូជាទំនងជាធ្វើក្រោយ ព្រះពុទ្ធបរិនិព្វាន ច្រើន រយឆ្នាំ។ គេថាប្រទេសឥណ្ឌា និងប្រទេសសិរីលង្កាបាន ប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ។ ចំនែកប្រទេសសៀម និងប្រទេស ខ្មែរយើង ទើបតែចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី១៩នេះ។
      នៅប្រទេសសៀម ស្តេចរាមាបានផ្តើមធ្វើនៅឆ្នាំ១៨១៧ ចំនែកនៅ ប្រទេសកម្ពុជា បុណ្យនេះ ត្រូវបានចាប់ផ្តើមធ្វើឡើងនៅឆ្នាំ១៨៥៥ ដោយ ព្រះមហាប៉ាន ដែលស្តេចសៀមបានបញ្ជូនមកកាន់ ឧត្តុង្គ តាមសេចក្តីស្នើ សុំរបស់ព្រះបាទអង្គឌួង។ ដំបូងពិធីបុណ្យនេះ ប្រារព្ធឡើងដោយគណធម្មយុត្តិ ហើយក្រោយមក ទើបបានជ្រួតជ្រាបដល់គណៈមហានិកាយ(យល់ព្រម ដោយព្រះបាទស៊ីសុវត្តិ)។

Photo
Photo
Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo
   រក្សាសិទ្ធិគ្រប់យ៉ាងដោយ ទុយ វុឌ្ឍី ចេញផ្សាយឆ្នាំ ២០១៣
កែសម្រួលឡើងវិញដោយ៖ វ៉ន ណារ៉ូ ខែកុម្ភះ ឆ្នាំ២០២២