១. ឧបករណ៍ខ្មែរ(កូតឬកេះ)
- ពិណ : ភាសាខ្មែរហៅថា ពិណ ក្លាយមកពីភាសាសំស្រ្តឹត និង បាលីថា វីណា ជាឧបករណ៍ខ្សែរកេះ ឬដេញដោយម្រាមដៃទាំង ដប់។ ពិណមាន ពិណកោង ពិណកែងនិងពិណស្នូត ។ ឧបករណ៍ពិណគេឃើញមាននៅលើជញ្ជាំងប្រាសាទនានា ដូចជា នៅលើ ផ្តែរនារចនាបថសម្បូណ៍ព្រៃគុហ៍(កំពង់ធំ) នាសតវត្យទី៧ជាពិណស្នូក លើជញ្ជាំងប្រាសាទបាយ័ន សតវត្យទី១២ជាពិណកោង និង នៅលើជញ្ជាំងប្រាសាទអង្គរវត្តជាពិណកែង មានខ្សែ១១ ។ ពិណមានច្រើនធុន ដូចជាពិណមានខ្សែ២១ ពិណមានខ្សែ១៨ ពិណមានខ្សែ១៤ ពិណមានខ្សែ១២ និងពិណមានខ្សែ៨ ។
- ខ្សែដៀវ : តាមទម្លាប់គេតែងនាំគ្នាហៅឧបករណ៍នេះថា ខ្សែដៀវ ឬ សាដៀវ ឬសាយដៀវ ។ ឧបករណ៍ខ្សែដៀវនេះ ជាដំបូងប្រើ ប្រាស់នៅក្នុងវង់ភ្លេងអារក្ស ក្រោយមកទើបគេឃើញមានប្រើនៅក្នុងវង់ភ្លេងការបុរាណ ។ តែនៅដើមសតវត្យទី២០ណេះ គេឃើញ មានអ្នកចំរៀងទោលខ្លះយកឧបករណ៍មកកេះកំដរចម្រៀងរបស់ខ្លួន ដូចជាលោកភិរម្យ ង៉ុយ (១៨៦៥-១៩៣៦) ។
- ទ្រខ្មែរ ឬទ្រខ្សែ៣ : ទ្រខ្សែបុរាណមានខ្សែ៣ គេយកលលាដ៏ដូងចាស់មួយចំហៀងពុះបណ្តោយលលាដ៏មកធ្វើជាប្រអប់សម្លេង មានដងធ្វើដោយឈើខ្លឹម នៅចុងដងមានព្រលួត៣។ ពីក្រោមត្រឡោកមានចោះរន្ធបញ្ចុះជើងលើប្រវែងប្រហែល១០ស.ម ។ នៅលើសន្ទះមានយ៉ងសម្រាប់ទ្រខ្សែកុំឲ្យដាបដល់សន្ទះ។ ទ្រនេះមានឆាករាងដូចធ្នូ សម្រាប់កូដឲ្យលឺដសូរធ្វើដោយឈើឫស្សី ដែលមានសាយធ្វើដោយសរសៃកន្ទុយសេះចងភ្ជាប់ពីចុងទៅគល់ដង(ឆាកនេះមិនធ្វើឲ្យជាប់ជាមួយនឹងតួផងទេ) ។
- ទ្រអ៊ូ(វង់ភ្លេងមហោរី) : គេយកត្រឡោកដូងធំៗមានរាងដូចក្បាលដំរីមកធ្វើ យកស្បែកពស់មកពាសធ្វើជាសន្ទះ ។ ឧបករណ៍ទ្រអ៊ូ នេះ នាសម័យលង្វែក គេនិយមប្រគុំក្នុងវង់ភ្លេងមហោរី ភ្លេងការ ហើយបច្ចុប្បន្ន ឧបករណ៍នេះ គេនិយមប្រគុំក្នុងវង់ភ្លេងមហោរីច្នៃ និង អាយ៉ៃ ។
- ទ្រអ៊ូចំហៀង(វង់ភ្លេងបាសាក់) : គេយកត្រឡោកដូងធម្មតាមកកាត់យកពាក់កណ្តាលមកធ្វើ យកឈើស្រាលធ្វើសន្ទះ (វង់ភ្លេងបាសាក់ “ល្ខោនបាសាក់” ) ។
- ទ្រធំ : កាលសម័យដើម គេយកប៉ោតប្រេងកាតជ្រុងធុនធំមកធ្វើ បច្ចុប្បន្នគេយកឈើល្អមកក្រឡឹងលុងធ្វើជាបំពង់សំនៀង ។
...នៅមានជាច្រើនទៀត
២. ឧបករណ៍ខ្យល់-ផ្លុំ
- ប៉ីអ : ប៉ីអជាឧបករណ៍ប្រើខ្យល់ផ្លុំដោយបៀមលាំ (អណ្តាត) នៅក្នុងមាត់ ។ តួប៉ីធ្វើដោយឫស្សីពក ឬ ដើម្បីឫស្សីឃ្លីឬដើមឫស្សី ពីងពង់ ឬ ឈើរឹងៗដូចជាឈើក្រញូង ឈើនាងនួន មានលាំ(អណ្តាតប៉ី) ធ្វើដោយដើមបបុស ។ ប៉ីមានប្រវែងប្រហែល៣ធ្នាប់ គេកោសត្រង់កន្លែងផ្លុំឲ្យស្តើងរួចយកទៅកប់ក្នុងផេះក្តៅឲ្យទន់សាច់ រួចទើបគេគាបត្បុតខាងចុងម្ខាងឲ្យសំប៉ែតដូចពពុះទាហើយ ទុកយូរថ្ងៃឲ្យស្លាប់សាច់ទើបដោះចេញ (ធ្វើដូច្នេះដើម្បីកុំឲ្យវាប៉ោងវិញបាន) គេចិតសម្រួចចុងម្ខាងទៀតឲ្យល្មមប្រើ បានគេសម្លាប់ អណ្តាតនោះដោយយកទៅត្រាំក្នុងទឹកកំបោរនិងម្ជូរយ៉ាងយូរ ដើម្បីកុំឲ្យសាច់បបុសរីកនៅពេលដែលគេបៀមផ្លុំ ។
...នៅមានជាច្រើនទៀត
៣. ឧបករណ៍ទះ តប់ គោះ ដំ
- រនាតឯក : ឧបករណ៍នេះមានមុខងារសំខាន់ក្នុងវង់ភ្លេងពិណពាទ្យផង និងក្នុងវង់ភ្លេងមហោរីផង ។ តាមទស្សនៈលោក មាស ឌី ប្រធានក្រុមភ្លេងព្រះរាជទ្រព្យ បានបង្ហាញឲ្យឃើញថា “ដូនតាយើងឲ្យឈ្មោះឧបករណ៍នេះថា រនាតឯក មកពីរនាតនេះមានទំហំ តូច មានសំនៀងខ្ពស់ជាងរនាតមួយទៀត(រនាតធុង) ពាក្យរនាតនេះយារមកពីពាក្យ រនាថ(នាគ) ជាពាក្យសំស្ក្រឹត និង បាលី មានន័យថា រកអធិបតី រកម្ចាស់ រកចៅហ្វាយនាយ គេនាំគ្នាហៅ រនាថ គឺសំដៅទៅលើឧបករណ៍រនាតឯកនេះឯង ដែលជា ឧបករណ៍អធិបតី លើគេជាម្ចាស់ ជាចៅហ្វាយនាយលើឧបករណ៍ដទៃពីព្រោះតាមតួនាទីរបស់រនាតឯកគឺនៅពេលប្រគំម្តងៗ ឧបករណ៍ដទៃទៀតត្រូវតែរឹតសំនៀងតាមរនាតឯកទាំងអស់ យកសំនៀងផ្លែរនាតជាធំជាគោល ។
...នៅមានច្រើនទៀត
- Hot Deal Deluxe Room Package USD130 *2 Nights Stay in superior room 2 person
- Free & Easy Package USD299 *3 Nights stay in deluxe room 2 person
- Family Package Plan
- មុខវិជ្ជាសិក្សា
- តម្លៃសិក្សា
- វិស្ថានអប់រំ
ដែលលោកអ្នកចង់សិក្សា
Desktop Accessories
Office Equipment
Filing Products
Paper Product Series
Books Series
Toner & Cartridge
PC Accessories
Sports Equipment
Souvenir Equipment...
ថ្វីដៃចុងភៅដ៏ប៉ិនប្រសព្វជាទីឆ្ងុញឆ្ងាញ់ពិសាររបស់ភ្ញៀវកិតិ្តសយ
ជំរើសភេសជ្ជះដ៏ត្រឹមត្រូវសំរាប់ទទួលភ្ញៀវកិត្តិសយ
សំអាងការជាទីពេញចិត្តនិងជាទីស្រស់ស្អាតនៃគូរស្វាមីភរិយាថ្មី
សេវាកម្មផ្សេងៗផ្តល់ភាពងាយស្រួលសំរាប់ពិធីមង្គលការរបស់លោកអ្នក