ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្តឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប ដែលមានចម្ងាយចំនួន ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបតាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។ ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ។ ប្រាសាទនេះជាប្រាសាទតំណាងឱ្យភ្នំសុមេរុ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ រហូតដល់សម័យក្រោយមក បានប្រែក្លាយជាបូជដ្ឋានព្រះពុទ្ធសាសនា។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថអង្គរវត្តនៃស្ថាបត្យកម្មខ្មែរ។

ប្រាសាទអង្គរវត្ត ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា[១] ដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជាជារូបភាពតំណាងប្រទេសជាតិខ្មែរ ។ ប្រាសាទត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា ១៦គីឡូម៉ែត្រ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង ១៥០០ម៉ែត្រ x ទទឹង១៣០០ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅវែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រាវជ្រាវរបស់អ្នកសិក្សាបានវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារស្ថាបត្យកម្មខ្មែរមានរូបអប្សរា និងទេវតា ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ។


 ប្រាសាទបន្ទាយក្ដី

ប្រាសាទបន្ទាយក្តី មានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ។ មិនមាននរណាដឹងថាប្រាសាទនេះ សាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន។ ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ា បានបញ្ជាក់ថាបន្ទាយក្តី បានសាងសង់ឡើងនៅលើប្រាសាទ ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀត ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី ដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។

ប្រាសាទបន្ទាយក្តី ​ មានខ្លោងទ្វារចំនួន២សម្រាប់ចេញចូលគឺនៅទិសខាងលិចនិងទិសខាងកើត។ ឈ្មោះប្រាសាទបន្ទាយក្តីផ្គុំឡើងដោយពាក្យបន្ទាយបូកនិងពាក្យក្តី។ ពាក្យបន្ទាយត្រូវបានសម្គាល់ថាជាក្រុងឬប្រាសាទរីឯពាក្យក្តីក្លាយមកពីពាក្យកុដិ ដែលក្រោយមកត្រូវបានបញ្ចេញសូរនិងសរសេរជាក្តីវិញ[១]។ ប្រាសាទបន្ទាយក្តីគឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយានមួយក្នុងចំណោមប្រាសាទព្រះពុទ្ធសាសនាមហាយានជាច្រើនកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ កសាងនៅក្នុងសតវត្សទី១២។ ប៉ុន្តែសម័យកណ្តាលប្រាសាទនេះបានក្លាយជាទីសក្ការៈបូជានៃព្រះពុទ្ធសាសនាហិនយានវិញដែលមានវត្តនិងចេតិយជាដើម។ មានភស្តុតាងជាច្រើន ដែលនាំឱ្យមានសេចក្តីសនិដ្ឋានយ៉ាងដូចច្នេះគឺតាមរយៈការធ្វើកំណាយរកឃើញកោដ្ឋដាក់ធាតុជាច្រើននៅបរិវេណប្រាសាទនេះ។ លើសពីនេះទៅទៀតនៅពេលភ្ញៀវទេសចរជនជាតិអឺរ៉ុបបានមកទស្សនាតំបន់អង្គរនៅសតវត្សទី១៩ក៏បានកត់ត្រាទុកថា មានព្រះពុទ្ធបដិមា និងកុដិរបស់ព្រះសង្ឃនៅក្នុងបរិវេណរបស់ប្រាសាទនេះជាភស្តុតាងផងដែរ[២]។


ប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រី មានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ។ មិនមាននរណាដឹងថាប្រាសាទនេះ សាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន។ ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ា បានបញ្ជាក់ថាបន្ទាយក្តី បានសាងសង់ឡើងនៅលើប្រាសាទ ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀត ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី ដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។

ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា "ឥសូរបុរៈ" ប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌ផ្កាឈូក។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ" មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។តាមឯកសារប្រវត្តិសាស្រ្តអាណាចក្រខ្មែរបានកត់ត្រាថា ប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី១គឺមុនការកសាងប្រាសាទអង្គរវត្តនិងអង្គរធំ ដោយព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់ពណ៌ស៊ីជម្ពូ និងរំលេចដោយទេពអប្សរាចំនួន១៥០០ ដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នា ហើយលើសពីនេះសិលាចារឹក ផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើ ប្រាសាទអង្គរវត្តទៅទៀតគឺដូចជាក្បាច់ដែលបានឆ្លាក់លើប្រាក់លើ ស្ពាន់ដូច្នេះដែរ ។