ឆ្នេរសមុទ្រនាពេលព្រឹក

ខេត្ត​ព្រះសីហនុ​ ជាទី​ក្រុង​ឆ្នេរសមុទ្រ​ល្បីល្បាញ​បំផុត​របស់​ប្រទេស​កម្ពុជា​ ហើយ​ត្រូវបាន​គេ​ស្គាល់​ក្នុងស្រុក​ថា កំពង់សោម​។ ខេត្ត​នេះ​មាន​ចម្ងាយ​២៣០​គីឡូម៉ែត្រ​ភាគ​និរតី​ពី​ទីក្រុង​ភ្នំពេញ ជា​ខេត្ត​ល្បីល្បាញ​ដោយ​ឆ្នេរ​ខ្សាច់​ពណ៌​ស កោះ​ត្រូ​ពិ​ក​ធម្មជាតិ និង​ការដើរ​កំសាន្ត​នាពេល​រាត្រី​។​​ជាមួយ​ឆ្នេរ​ខ្សាច់​ដ៏​កក់ក្ដៅ និង​ទឹក​ដ៏​ថ្លា វា​ពិតជា​មិន​ភ្ញាក់ផ្អើល​ឡើយ​ដែល​ខេត្ត​ព្រះសីហនុ​ទាក់ទាញ​ទេសចរ​ទាំង ក្នុងស្រុក ក្រៅ​ស្រុក ហើយ​ភ្ញៀវទេសចរ​ពិតជា​ចង់ទៅ​លេង​ឆ្នេរសមុទ្រ​នៅ​ថ្ងៃ​ឈប់សម្រាក​។ ដូចគ្នា​នឹង​ប្រជាជន​ក្នុងស្រុក​ធ្វើ​ដែល​រីករាយ​នឹង​ខ្សាច់ ម៉ដ្ឋ​ពណ៌​ស​ជាមួយ​ទឹកដូង​ដ៏​ត្រជាក់ និង​អាហារ​សមុទ្រ​អាំង ឬក៏​ម៉ាស្សា​លើ​ឆ្នេរសមុទ្រ មុជទឹក​សមុទ្រ និង​ពិសា​អាហារ​ពេល​ល្ងាច​នៅតាម​ភោជនីយដ្ឋាន​ដែល​បម្រើ​អាហារ​ស្រស់ៗ​ដូចជា ក្ដាម បង្គា បង្កង ត្រី និង​គ្រំ​សមុទ្រ​ដែលមាន​ស្ទីល​ច្រើន​ប្រភេទ​។​ ​មាន​កោះ​ដ៏​ស្រស់ស្អាត​មួយចំនួន​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ផងដែរ​ដូចជា កោះរុង និង​កោះរុងសន្លឹម ដែលមាន​លក្ខណៈពិសេស​មាន​ឆ្នេរ​ខ្សាច់​មិនសូវមាន​មនុស្ស​ច្រើន ដែលមាន​ម្លប់​តាម​បណ្ដោយ​ឆ្នេរ​។

រមណី​ដ្ឋា​ន​ឆ្នេរសមុទ្រ​កែប គឺជា​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ​ដ៏​ស្រស់ស្អាត​បំផុត​នៅក្នុង ទឹកដី​ខេត្តកំពត​។ ប្រសិន​ប្រិយមិត្ត​ចង់​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ទីនោះ គឺ​យើង​អាចធ្វើ ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣ ដោយ​ចេញពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ទី​រួម​ខេត្តកំពត ហើយនឹង​បន្ត ដំណើរ​ទៅមុខ បន្តិចទៀត​នោះ អ្នក​ពិតជា​ឃើញ​នូវ​ទេសភាព​ម្យ៉ាង​ដែល​មើលទៅ​ខ្ពស់ ជាង​ផ្ទៃដី​បន្តិច ហើយ​ធំ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​ទៀតផង​។ សូមបញ្ជាក់ថា​នោះ ហើយ​ជា​ផ្ទៃ​ទឹកសមុទ្រ ដែល​កំពុងតែរលក​បោកបក់ យោល​ទៅ​យោល​មក​រេ​រាំ​ទៅ តាម​កម្លាំង​វាយោ​យ៉ាង​រំភើយ​នៅពេលនោះ​។ ពេលដែល​យើង​ចុះ​ពី​យានជំនិះ​ហើយ ដើរទៅ​កាន់​មាត់​ឆ្នេរ នោះ​យើង​នឹងមាន​អារម្មណ៍ ហាក់ដូចជា​តន្ត្រី​ម្យ៉ាង​កំពុងតែ​ប្រគំ​បទ ភ្លេង​យ៉ាង​ពីរោះ ប៉ះ​នឹង​ដូង​ចិត្ត​យើង​ជាមិនខាន នោះ​គឺ​“​សូរសព្ទ​រលក​បោក​ឆ្នេរ​”​។ ម្យ៉ាង វិញទៀត នៅ​ទីនោះ​គឺមាន​លក់​វត្ថុ​អនុស្សាវរីយ៍ នំចំណី​អាហារ​គ្រប់មុខ​ទៅតាម​ចំណង់ ចំណូលចិត្ត​របស់​យើង​ទៀតផង​។ ប្រិ​សិន​បើ​យើង​ក្រលេក​មើលទៅ​ខាងលើ​នោះ​យើង នឹង​ប្រទះឃើញ​មាន​ភ្នំ​មួយ​ដ៏​ស្រស់ស្អាត អមដោយ​ព្រៃព្រឹក្សា​យ៉ាង​ខៀវស្រងាត់ និង​មាន​សម្រស់​សាលាក្រុង​កែប​យ៉ាង​ស្រស់ស្អាត​នៅ​ចំ​ពីមុខ​ភ្នំ​នោះ​។ នេះហើយ ជា​សម្រស់​ក្រុង​កែប ដែលជា​កន្លែង​កម្សាន្ត​ត្រជាក់ចិត្ត​របស់​ខ្មែរ​យើង​គ្រប់ៗ​រូប​។​


ឆ្នេរសមុទ្រនាពេលថ្ងៃ

ឆ្នេរអូរឈើទាល ជាឆ្នេរកម្សាន្តដែលទាក់ទាញភ្ញៀវទេសចរ បានច្រើនជាងគេ ដោយសារជាឆ្នេរដ៏ស្រស់ស្អាត នៅ​សល់​កន្លែងទំនេរ សម្រាប់ឱ្យអ្នកទេសចរទូទៅ អាចទៅ លេងកម្សាន្តបានដោយសេរី ដោយមិនមានការបង់ថ្លៃ។ ប៉ុន្តែ សព្វថ្ងៃ ប្រជាពលរដ្ឋដែលបានទៅកម្សាន្តនៅឆ្នេរនេះ បាននិយាយថា អ្វីៗប្រែប្រួលអស់ទៅហើយ ព្រោះឆ្នេរដែល ទំនេរពីមុននោះ ពេលនេះស្ទើរគ្មានសល់ទៀតទេ ទើបអ្នកទេសចរមួយចំនួន បង្វែរគោលដៅទៅកម្សាន្តនៅឆ្នេរ-អូរត្រេះ វិញ។ស្របពេលដែលមន្ត្រីទេសចរណ៍ខេត្ត-ក្រុង ប្តេជ្ញាជួយ ជំរុញវិស័យទេសចរណ៍ ឱ្យមានភាពប្រសើរឡើង ស្របតាម ទិសស្លោកក្រសួងទេសចរណ៍នោះ តំបន់ទេសចរណ៍ឆ្នេរ- សមុទ្រក្រុងព្រះសីហនុ បានទទួលរងនូវការរិះគន់ពីភ្ញៀវ-ទេសចរថា ការរីកចម្រើនមានតែសំឡេង និងរូបភាព ឯការ គ្រប់គ្រង និងអភិវឌ្ឍតំបន់ទេសចរណ៍ភាគច្រើន នៅមាន​ភាពខ្វះចន្លោះ។

ស្ទឹ​ងតា​​តៃ​ ​ដែ​លមានទឹក​ថ្លា​ដូ​ច​ជា​ ​ក​ញ្ច​ក់​ ​​និ​ង​មា​ន​ព្រៃ​ឈើ​ដុះ​អ​ម​ស​ង​ខា​ង​ ព​ណ៌​ខៀ​វ​ខ្ចី​ ​នៅ​គ្រ​ប់​រ​ដូ​វ​កា​ល​ ​ហើ​យ​​មា​ន​ភា​ព​ស្ងា​ត់​ជ្រងំ​ ​កា​​លពី​ពេ​ល​មុ​​ន ​នោះ​ ​​ឥ​ឡូ​វនេះ​ ​កំ​ពុ​ង​ក្លា​យ​ទៅ​ជា​ឋា​ន​-​ ​សួ​​គ៌​ស​ម្រា​ប់​អ្ន​ក​ដែ​ល​ស្រ​ឡា​ញ់​ធ​ម្ម​ជា​តិ​​ក្នុ​ង​កា​រ​ទៅ​គ​យ​គ​ន់ ​​ពេ​ចពិ​ល​រ​​មិ​ល​-​ ​មើ​ល​ ​និ​ងស្រូ​​ប​យ​កខ្យ​ល់​អា​កា​ស​នៅ​ ​ទី​នោះ​។​ចាប់តាំងពីមានការសាងសង់ផ្ទះ- បណ្តែតទឹក សម្រាប់ឱ្យអ្នកទៅលេង កម្សាន្តស្នាក់នៅលើដងស្ទឹងនេះកាលពី ឆ្នាំ២០០៩មក ស្ទឹងតាតៃ បានក្លាយទៅ ជាកន្លែង ដែលមានភាពអ៊ូអរ និងជា តំបន់ទេសចរណ៍ យ៉ាងប្រណីតមួយ របស់ខេត្តកោះកុង ដែលមានភាពទាក់-ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ...។


ឆ្នេរសមុទ្រនាពេលល្ងាច

កោះតូច គឺជាភូមិ១ ក្នុងចំណោម​ភូមិទាំង៥ របស់សង្កាត់កោះរុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានផ្ទៃដីទំហំ១៨គីឡូម៉ែត្រក្រឡា ដោយមានប្រជាពលរដ្ឋរស់នៅ​ចំនួន ៩២គ្រួសារស្មើ នឹង៣៤២​នាក់។ កោះតូចមានចម្ងាយជាង៣០គ.ម ពីដែនដីគោក ភាគខាងលិចក្រុងព្រះសីហនុ គេអាចធ្វើដំណើរទៅដល់តាមរយៈ​ទូកយន្តឆ្លង​កាត់​លម្ហសាគរ មើល ដាច់កន្ទុយ​ភ្នែក។

កោះ​ធំ ដែល​មាន​ទី​តាំង​ក្នុង​ដែន​សមុទ្រ​ខ្មែរ ភាគ​ច្រើន​​ជា​លំនៅ​​ដ្ឋាន​សម្រាប់​អ្នក​នេសាទ និង​ជា​បន្ទាយ​កង​ទ័ព​ជង​ទឹក ប៉ុន្តែ ខណៈ​ដែល​មាន​ភូមិ​មាន​សុខ​សន្តិភាព និង​មាន​ការ​អភិវឌ្ឍន៍​នោះ កោះ​ជា​ច្រើន ត្រូវ​បាន​កែ​ច្នៃ​ជា​តំបន់​ទេសចរណ៍។ ដោយ​ឡែក កោះ​តូច នៅ​ខេត្ត​ព្រះសីហនុ កំពុង​ក្លាយ​ជា​រមណីយដ្ឋាន​គួរ​ឱ្យ​ចាប់​អារម្មណ៍ ដោយ​សារ​ទី​នេះ​មាន​ឆ្នេរ​ខ្សាច់ និង​ទិដ្ឋភាព ដ៏​ស្រស់​បំព្រង​ពេល​បាន​ទៅ​ទស្សនាមិ​ន​ចង់​ឃ្លាត...។