ហាងលក់សំលៀកបំពាក់យុវវ័យ

អំពី យើង

ខ្ញុំបាទឈ្មោះ ហ៊ូ សុខហេង ជានិស្សិតផ្នែកព័ត៌មានវិទ្យា នៃសាកលវិទ្យាភូមិន្ទ​ភ្នំពេញ។ នៅក្នុងការបង្កើតឡើងនូវគេហទំព័ររបស់ខ្ញុំបាទ គឺចង់បង្ហាញនូវសំលៀកបំពាក់ទាន់សម័យនិងមានគុណភាពខ្ពស់ជាច្រើនដែល នាំចូលពីប្រទេសកូរ៉េ ចិន និងហុងកុងហើយម៉ាកនីមួយៗ សុទ្ធតែទទួលស្គាល់ពីសំណាក់ប្រទេសជាច្រើនផងដែរ។

ខ្ញុំបាទសូមអភ័យទោស និងសូមអធ្យាស្រ័យពីសំណាក់អ្នកទស្សនាទាំងអស់ចំពោះចំណុចខ្វះខាត ឬខុសឆ្គងត្រង់ចំណុចណាមួយដែលកើតមានក្នុងគេហទំព័រនេះ។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូនៅ ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា ANT ទាំងអស់ដែលបាន បង្ហាត់បង្រៀនខ្ញុំបាទបានយ៉ាងល្អ។ ជាពិសេសសូមថ្លែងអំណរអរគុណដល់លោកគ្រូ ដែលបង្រៀនថ្នាក់នេះផ្ទាល់ ដែលរូបគាត់បានយកចិត្តទុកដាក់ក្នុងការបង្រៀនដល់រូបខ្ញុំក៏ដូចជា សិស្សដ៏ទៃទៀត ហើយលោកគ្រូក៏បានខំរកវិធីសាស្រ្ត និងលំហាត់ល្អៗមកបង្រៀន។ ជាពិសេសគាត់ក៏បានជួយណែនាំ និងកែសម្រួលនូវចំណុចខ្វះខាតរបស់ខ្ញុំក្នុងការបង្កើត គេហទំព័រនេះ។