សូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ
ANT ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស អាន ផ្តល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗ ផ្តោតលើការអភិវឌ្ឍន៍ជំនាញក្នុងវិស័យដូចជា IT ការអភិវឌ្ឍន៍កម្មវិធី និងបច្ចេកវិទ្យាឌីជីថល។ Ant មានវេបសាយផ្ទាល់ខ្លួនដែលមានទាំងចំណេះដឹងទូទៅ ការទស្សន៏ទាយ អ្វីដែលពិសេសគឺទាក់ទងបចេ្ចកវិទ្យា ព័ត៌មានវិទ្យា ដូចជា វគ្គជំនាញកុំព្យូទ័រជាដើមនិងផុសពីស្នាដៃរបស់សិស្សនិស្សិតផងដែរ
Visit Website
DCC គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មសេវាសាធារណៈតាមរយៈបច្ចេកវិទ្យាឌីជីថល។ គេហទំព័រនេះផ្តល់នូវព័ត៌មាន ធនធាន និងសេវាកម្មដើម្បីកែលម្អតម្លាភាព ប្រសិទ្ធភាព និងលទ្ធភាពប្រើប្រាស់ក្នុងការគ្រប់គ្រងសាធារណៈ បម្រើជាមជ្ឈមណ្ឌលសម្រាប់គំនិតផ្តួចផ្តើមឌីជីថលផ្សេងៗដែលមានគោលបំណងជំរុញសេដ្ឋកិច្ចឌីជីថល និងការកែលម្អគុណភាពនៃអភិបាលកិច្ចនៅកម្ពុជា។
Visit Website
មូលនិធិ ស.អ ឬហៅពេញថា មូលនិធិនៃការកសាងសមត្ថភាព និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៏ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺជាមូលនិធិដែលបង្កើតឡើងដោយច្បាប់ស្ដីពីទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា។ មូលនិធិ ស.អ សហការជាមួយដៃគូរនានា ដូចជា ក្រសូងអប់រំ យុវជន និងកីឡា...។
Visit Website
ជំរុញការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវា លើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា នៅក្នុងតំបន់ និងពិភពលោក ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
Visit Websiteជាដំបូងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅនិងស្មោះស្ម័គ្រចំពោះ សាលាបណ្ដុះបណ្ដាលអាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សម្រាប់អាហារូបករណ៍ ការគាំទ្រដ៏សប្បុរស និងជឿជាក់លើសក្តានុពលរបស់ពួកខ្ញុំទាំងអស់គ្នា។ អាហារូបករណ៍នេះមិនត្រឹមតែជួយសម្រាលបន្ទុកហិរញ្ញវត្ថុនៃការសិក្សារបស់ពួកខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យពួកខ្ញុំខិតខំដើម្បីឧត្តមភាពក្នុងការខិតខំសិក្សា និងមានវិជ្ជាជីវៈខ្ពស់ដើម្បីកសាងខ្លួនឲក៏ដូចជាជួយសង្គមជាតិនាពេលអនាគត។ ខ្ញុំប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពពីឱកាសនេះ និងប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានៅកម្ពុជា។ សូមអរគុណម្តងទៀតសម្រាប់ការគាំទ្រដ៏មានតម្លៃនេះ។