ប្រាសាទអង្គរវត្ត ជាប្រាសាទដែលធំបំផុត នៅក្នុងប្រទេសកម្ពុជា
មានចម្ងាយចំនួន ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបតាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល
40-60 នាទី
ចាប់ពីម៉ោង 07:30 ព្រឹក - 12:00 ព្រឹក រៀងរាល់ថ្ងៃ
តម្លៃ 15$ ក្នុងម្នាក់
ព័ត៌មានលម្អិត
ប្រាសាទ អង្គរវត្ត ឬ នគរវត្ត (អង់គ្លេស: Angkor Wat) or (Nokor Wat) ជាប្រាសាទ ដែលធំបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានមាឌដ្ឋានលើផ្ទៃដីទំហំ ១៦២,៦ ហិចតា ដោយស្មើនឹង (1,626,000 ម៉ែត្រការ៉េ) ។ រចនាសម្ព័ននៃសំណង់ប្រាសាទត្រូវ បានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូល នៃ អច្ឆរិយៈវត្ថុរបស់ពិភពលោក ដែលត្រូវបានសាងសង់ឡើងក្នុងស.វទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រ នាសម័យកាល ចក្រភពខ្មែរ ប្រាសាទនេះសាងសង់ ដើម្បីឧទ្ទិសឱ្យ ព្រហ្មញ្ញសាសនា នៃលទ្ធិជំនឿលើ ព្រះវិស្ណុ ដូចនេះហើយ ប្រាសាទអង្គរវត្តត្រូវបានគេសន្មតថា ជាប្រាសាទសាសនា ដែលធំបំផុតនៅលើពិភពលោក ដែលជាប់ក្នុងកំណត់ត្រាពិភពលោក "ហ្គីនណេស" (Guinness World Records) ក្នុងអំឡុងឆ្នាំ ១៩៨៥ ។
អ្វីដែលអ្នកទទួលបាន?
បន្ទាប់ពីអ្នកជាវនៅសំបុត្រប្រភេទណាមួយពីក្រុមហ៊ុនយើងខ្ញុំ លោកអ្នកនឹងទទួលបាននូវ៖
- ប្រភេទឡានធម្មតា
- កន្លែងអង្គុយ៖ កៅអីស្តង់ដារជាមួយនឹងភាពងាយស្រួលសម្រាប់ការអង្គុយ
- គ្រឿងបរិក្ខារ៖ គ្រឿងបរិក្ខារជាមូលដ្ឋាន ដូចជាម៉ាស៊ីនត្រជាក់ កន្លែងដាក់អីវ៉ាន់តូច និងមានវ៉ាយហ្វាយ
- តម្លៃ៖ ជម្រើសដែលសមរម្យបំផុត
- ប្រភេទឡានវីអាយភី
- កន្លែងអង្គុយ៖ កៅអីធំជាងមុន មានផាសុខភាពជាងមុន ជាមួយនឹងជើងទម្របន្ថែម។
- គ្រឿងបរិក្ខារ៖ គ្រឿងបរិក្ខារបន្ថែមដូចជាអាហារសម្រន់ និងភេសជ្ជៈឥតគិតថ្លៃ រន្ធសាកទូរសព្ទផ្ទាល់ខ្លួន ការតភ្ជាប់ Wi-Fi កាន់តែប្រសើរ។
- តម្លៃ៖ តម្លៃខ្ពស់ជាងបើធៀបនឹងសំបុត្រធម្មតា
- ប្រភេទឡានទីតានីម
- កន្លែងអង្គុយ៖ កៅអីអង្គុយដែលមានផាសុកភាពខ្ពស់ និងមានSmart Tv។
- គ្រឿងបរិក្ខារ៖ គ្រឿងបរិក្ខារលំដាប់ខ្ពស់ដូចជា សេវាកម្មអាហារ ការឡើងជិះជាអាទិភាព កន្លែងដាក់អីវ៉ាន់លំដាប់ខ្ពស់ ប្រព័ន្ធកម្សាន្ត សេវាកម្មអ្នកបម្រើផ្ទាល់ខ្លួន
- តម្លៃ៖ តម្លៃពិសេសសម្រាប់កម្រិតខ្ពស់បំផុត។