Frontend Development
29 មករា 2023
56
203
អ្នកទាំងអស់គ្នាប្រហែលជាគិតថាការបង្កើតវេបសាយមួយគឹមានការលំបាកខ្លាំងណាស់មែនអត់? ប្រាកដណាស់សំរាប់អ្នកទើបតែចាប់ផ្តើមដំបូងអាចនឺងមានការលំបាក ប៉ុន្តែបើមានការណែនាំបានល្អនិងត្រឹមត្រូវនោះគឺអ្នកប្រាកដជាមានភាពងាយស្រួលជាមិនខាន ដូច្នេះចូលស្វែងយលពីមូលដ្ឋានខ្លះៗដូចខាងក្រោម៖
I. សេចក្តីផ្តើម
1.1. តើFrontend Developmentជាអ្វី?
Frontend development(ការអភិវឌ្ឍន៍ផ្ទៃខាងមុខ)គឺជាដំណើរការនៃការរចនានិងបង្កើតវេបសាយមួយដែលអាចអោយ user ធ្វើអន្តរកម្មជាមួយបាន គឺ user អាចធ្វើការចូលមើលនិងប្រើប្រាស់បានតាមរយៈ internet ។ ដូច្នេះFrontend developerគឺជាអ្នកទទួលខុសត្រូវលើការdesignនិងបង្កើតផ្ឌៃខាងមុខ(user interface)នៃវេបសាយដែលត្រូវប្រើប្រាស់ programming language, software និងtoolsមួយចំនួនដែលនឹងលម្អិតនៅខាងក្រោម។
1.2. តើវាដើរតួសំខាន់ដែលរឺទេនៅក្នុងដំណើរការបង្កើត Website ?
ប្រាកដណាស់គឺសំខាន់ព្រោះការបង្កើតវេបសាយមួយគឺឆ្លងកាត់2ដំណាក់កាលគឺ Frontend development និង Backend development។Frontend Development ផ្តោតសំខាន់លើការរចនា និងអភិវឌ្ឍuser interface ដែលអ្នកប្រើប្រាស់អាចធ្វើអន្តរកម្មជាមួយបាន ចំណែកឯ Backend Development សំដៅលើ server-side នៃវេបសាយគឺការគ្រប់គ្រងទិន្នន័យនិងរចនាសម្ព័ន្ធនៃវេបសាយ ។ បើសរុបអត្ថន័យ2ដំណាក់កាលនេះចូលគ្នាគឺ ហៅថា Fullstack web development ប៉ុន្តែនៅក្នុងអត្តបទនេះយើងនឹងលើកយកតែព័ត៌មានដែលទាក់ទងនឹង Frontend development មកតែប៉ុណ្ណោះ ដើម្បីយល់បន្ថែមសូមចូលទៅកាន់ Backend Developer , Fullstack developer ។
1.3. អ្វីដែលអ្នកត្រូវដឹងមុននឹងបង្កើត Website
ដើម្បីធានាថាវេបសាយអ្នកទាក់ទាញuserយ៉ាងមានប្រសិទ្ធិភាពនិងស្របតាមគោលដៅ សូមពិចារណាកត្តាខាងក្រោមនេះទុកមុននឹងបង្កើតវេបសាយមួយអោយដំណើរការ ៖
- គោលបំណង : មុនបង្កើតវេបសាយអ្នកត្រូវកំណត់ជាមុនថាវាបង្កើតឡើងសំរាប់ business ឬ personal use ព្រោះវាឥទ្ធិពលខុសគ្នាដូចជា ការរចនា មុខងារនៃការប្រើប្រាស់ និងមាតិកាជាដើម។
- អ្នកទស្សនា : អ្នកត្រូវសិក្សាពីអតិថិជនដែលចូលមកប្រើប្រាស់វេបសាយរបស់អ្នក វាអាចទាក់ទងនឹងចំណងចំណូលចិត្ត អាកប្បកិរិយានៃអ្នកប្រើប្រាស់ ដើម្បីកែសម្រួលខ្លឹមសារនិងការរចនាទៅតាមតម្រូវការរបស់ពួកគេ។
- ថវិកា : ត្រូវពិចារណាទាក់ទងនឹងហិរញ្ញវត្ដុព្រោះការបង្កើតវេបសាយមួយគឺមានការចំណាយច្រើនទាក់ទងនឹង domain name, hosting , maintenance ជាដើម។
- មាតិកា : កំណត់មាតិកាបានល្អអាចធានាបានថាវេបសាយរបស់អ្នកផ្តល់នូវព័ត៌មានពិត និងមានខ្លឹមសារ។ អ្នកអាចបញ្ចូលរឺភ្ជាប់នូវ អត្ថបទ រូបភាព វីដេអូ រឺឯកសារយោងជាដើម
- ការរចនា : ការdesignជាភាពទាក់ទាញមួយផ្នែកទៀតសំរាប់វេបសាយរបស់អ្នកក្នុងការទាក់ទាញ user អោយប្រើប្រាស់ ជាពិសេសគឺការរចនាinterfaceមិនមានអោយមានភាពស្គុគស្មាញ និងមុខងារប្រើប្រាស់មានភាពងាយស្រួល។
- SEO (Search Engine optimization) : ការយល់ដឹងអំពីគោលការណ៍ SEO គឺចាំបាច់សម្រាប់ការបង្កើនការមើលនៃវេបសាយរបស់អ្នក ដោយវានឹងបានទៅដល់អ្នកប្រើប្រាស់តាមរយះការស្វែងរករបស់ពួកគេ។
II. ផែនការរៀន
- HTML : ប្រើដើម្បីរៀបចំ structure នៃ Webpage
- CSS : ប្រើសំរាប់រចនាទៅលើទៅលើ Webpage ដូចជា ពណ៌ ពុម្ភអក្សរ
- Javascript : ធ្វើអោយ website របស់អ្នកកាន់តែមានភាពរស់រវើក
- Framework : ជួយកាត់បន្ថយការសរសេរកូដច្រើន និងមានភាពរហ័សព្រមទាំងមានលក្ខណៈResponsive
- Version control : ជួយគ្រប់គ្រងទៅលើកូដ និងធ្វើអោយការងារប្រព្រឹត្តិទៅយ៉ាងរលូន