អំពីយើង
About Us
About Us
ពួកខ្ញុំបង្កើតគេហទំព័រនេះឡើងក្នុងគោលបំណងដើម្បីបង្ហាញពីស្នាដៃដែលពួកខ្ញុំបានសិក្សាវគ្គ HTML + CSS នៅ Scholarship ANT Technology Training Center ។ ជាពិសេស នាងខ្ញុំសូមអរគុណដល់លោកគ្រូ Che Sophal និង Mentor ដែលបានផ្ដល់នូវចំណេះដឹង និងបានខិតខំបង្ហាត់បង្រៀនពួកខ្ញុំយ៉ាងយកចិត្តទុកដាក់ ។
គោលបំណងនៃការបង្កើតនូវវេបសាយ "WokStar" គឺដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការទទួលបាននូវព័ត៌មានផ្សេងៗនិងថ្មីៗនៅក្នុងហាង។ ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការចូលទៅកាន់ម៉ឺនុយ ការបញ្ជាទិញតាមអ៊ីនធឺណិត និងជម្រើសនៃការកក់ ដែលបំពេញទៅតាមតម្រូវការផ្សេងៗរបស់អតិថិជនយ៉ាងមានប្រសិទ្ធភាព និងភាពងាយស្រួល។ អតិថិជនអាច ពិនិត្យមើលម៉ោងប្រតិបត្តិការ ទីតាំង បរិយាកាសរបស់ហាង អាចអានការវាយតម្លៃ និងការណែនាំពីអតិថិជនផ្សេងទៀត ដោយជួយពួកគេធ្វើការសម្រេចចិត្តដោយមានព័ត៌មានអំពីកន្លែងដែលត្រូវទទួលទានអាហារ។ម្យ៉ាងវិញទៀត អតិថិជននឹងទទួលបាននូវព័ត៌មានថ្មីៗ ទាក់ទងនឹងមុខម្ហូបថ្មីៗ ការផ្តល់ជូនពិសេសផ្សេងៗ ដោយខាងហាងនឹងមានការ update ជាបន្តបន្ទាប់និងទាន់ពេលវេលា។