អំពីយើង

គោលបំណងនៃការបង្កើតសេវាកម្មជួសជុល និងលក់កុំព្យូទ័រ

ក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន កុំព្យូទ័រ និងបច្ចេកវិទ្យាបានក្លាយទៅជាផ្នែកសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សជាច្រើន។
ដូច្នេះការបង្កើតសេវាកម្មជួសជុល និងលក់កុំព្យូទ័រមាននាទីចម្បងក្នុងការបំពេញតម្រូវការរបស់អតិថិជន និងអភិវឌ្ឍវិស័យបច្ចេកវិទ្យា។

1. ផ្តល់សេវាកម្មគាំទ្រដល់អតិថិជន

គោលបំណងដំបូងគឺដើម្បីផ្តល់ជំនួយបច្ចេកទេសសំខាន់ដល់អតិថិជន។ សេវាកម្មនេះផ្តោតលើការជួសជុលកុំព្យូទ័រដែលមានបញ្ហា ដូចជា ការចាប់ផ្ដើមប្រព័ន្ធមិនដំណើរការ សុវត្ថិភាពទិន្នន័យ និងការផ្លាស់ប្តូរសមាសធាតុ។

2. ផលិតផលដែលមានគុណភាព និងតម្លៃសមរម្យ

ការលក់កុំព្យូទ័រ និងគ្រឿងបន្លាស់ដែលមានគុណភាពខ្ពស់ជួយធានាភាពទុកចិត្ត និងការប្រើប្រាស់ជាយូរអង្វែង។ ផលិតផលដែលលក់ចេញត្រូវតែឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់អតិថិជន។

3. លើកស្ទួយសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា

សេវាកម្មនេះនឹងជួយអភិវឌ្ឍសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យារបស់សហគមន៍។ ជាមួយនឹងការប្រាប់ពត៌មានអំពីការប្រើប្រាស់ និងការថែរក្សាផលិតផល អតិថិជនអាចមានបទពិសោធន៍ប្រសើរជាងមុន។

4. រួមចំណែកក្នុងការអភិវឌ្ឍសហគមន៍

ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច ការបង្កើតសេវាកម្មនេះមានបំណងចូលរួមក្នុងការអភិវឌ្ឍសហគមន៍។ វាបង្ហាញពីការទទួលខុសត្រូវ និងសុចរិតភាពក្នុងការផ្តល់សេវាកម្ម។

សេចក្ដីថ្លែងអំំណរគុណ



ចំពោះគណៈគ្រប់គ្រង និងគ្រូបង្រៀនគ្រប់រូបនៅសាលាANT Training Center

ខ្ញុំសូមថ្លែងអំណរគុណដោយចិត្តស្មោះចំពោះការអប់រំ និងយកចិត្តទុកដាក់របស់លោកគ្រូ
អ្នកគ្រូ ដែលបានផ្តល់ឱកាសដ៏ល្អឲ្យខ្ញុំក្នុងការរៀនសូត្រ និងអភិវឌ្ឍជំនាញផ្សេងៗ។
ការឧស្សាហ៍ព្យាយាមរបស់លោកគ្រូ អ្នកគ្រូទាំងអស់គឺជាចំណុចសំខាន់បំផុតដែលជួយឲ្យខ្ញុំមានជោគជ័យក្នុងការរៀន។
ជាពិសេសសូមអរគុណដល់លោកគ្រូ Yoeun chhaiya ដែលបានផ្ដល់ចំណេះដឹង និង បង្ហាត់បង្រៀនខ្ញុំយ៉ាងយកចិត្តទុកដាក់ ។

សូមអរគុណយ៉ាងជ្រាលជ្រៅ
ដោយសេចក្តីគោរព, ហ៊ុយ សានឡុង