កម្ពុជារងឥទ្ធិពលសម្ពាធទាប មានភ្លៀងផ្គររន្ទះ ខេត្តទាំង១២នេះហានិភ័យ
ជំនន់ទឹកភ្លៀងខ្ពស់


16.August.2022

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តាមការ
សង្កេត តាមដានស្ថានភាពអាកាសធាតុ ដែលវិវត្តជាក់ស្ដែងជាបន្តបន្ទាប់ បានបង្ហាញឱ្យ
ឃើញថា កម្ពុជា បានកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយនៅ
លើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ។

ហេតុនេះហើយ ចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២២ នឹងធ្វើឱ្យប្រទេសកម្ពុជា មាន
ស្ថានភាពអាកាសធាតុជាទូទៅនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ជាមួយ នឹង
ទឹកភ្លៀងដែលមានលក្ខណៈធ្លាក់ជាប់ជាបន្ត ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែក
ខ្លះ មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ នឹងខ្យល់កន្ត្រាក់។

ជាហេតុអាចបង្កឱ្យ តំបន់ដែលរងទឹកភ្លៀង បណ្តាខេត្តមួយចំនួន នៅក្នុងភូមិសាស្ត្រជាប់តំបន់
ភ្នំ ជួរភ្នំ និងទីទំនាបជាប់ផ្លូវទឹក មានហានិភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង រួមមានខេត្តទាំង១២
ដូចជា៖ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (ស្ទឹង សែន) ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំ
បង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (ស្រុក ជាប់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់ ) កោះកុង
និងខេត្តព្រះសីហនុ (កំណាត់ផ្លូវជាតិលេខ ៤ រវាងខេត្ត កោះកុង និងខេត្តព្រះសីហនុ )។

ជាមួយគ្នានេះ អាចនឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងមេគង្គ ដែល
អាចធ្វើឲ្យទឹកទន្លេ មានការងើបឡើងវិញ ហេតុសូមបងប្អូនប្រុងប្រយ័ត្ន៕

អត្ថបទដោយ៖ Senghong