អំពីគេហទំព័រ
Website Internship Center ត្រូវបានបង្កើតឡើង ដើម្បីក្លាយជាស្ពានភ្ជាប់រវាង សិស្ស–និស្សិត និង ក្រុមហ៊ុន ឬ អង្គភាព ដែលមានការផ្តល់ឱកាសអនុវត្តន៍។ យើងមានបំណងជួយដល់និស្សិតក្នុងការស្វែងរកឱកាសប្រកបដោយគុណភាព ដើម្បីទទួលបានបទពិសោធន៍ការងារពិត និងបង្កើនជំនាញអាជីពមុនពេលចូលទៅកាន់ទីផ្សារការងារ។ យើងសហការជាមួយក្រុមហ៊ុននានា ក្នុងវិស័យផ្សេងៗ ដើម្បីផ្តល់ឱកាសអនុវត្តន៍ ដែលមានទាំងផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម សង្គម និងវិស័យច្នៃប្រឌិត។
បេសកកម្មរបស់យើង
Website Internship Center មានបេសកកម្មក្នុងការជួយដល់ សិស្ស–និស្សិត និង ក្រុមហ៊ុន/អង្គភាព ដោយផ្តោតលើ៖
ឱកាសសម្រាប់សិស្ស–និស្សិត
ផ្តល់វេទិកាសម្រាប់ស្វែងរកឱកាសហាត់ការដែលសមស្របនឹងវិស័យសិក្សា និងចំណង់ចំណូលចិត្ត។ ជួយឱ្យទទួលបានបទពិសោធន៍ការងារពិត មុនចូលទីផ្សារការងារ។
អភិវឌ្ឍជំនាញសិស្ស–និស្សិត
បង្កើនជំនាញវិជ្ជាជីវៈ និង Soft Skills សម្រាប់សិស្ស–និស្សិត ដើម្បីត្រៀមខ្លួនឱ្យមានសមត្ថភាពក្នុងការងារក្រោយសិក្សា។
ជំនួយដល់ក្រុមហ៊ុន
ជួយក្រុមហ៊ុនស្វែងរកកម្លាំងការងារថ្មីៗដែលមានទេពកោសល្យ និងច្នៃប្រឌិត។ ការចូលរួមរបស់សិស្ស–និស្សិតអាចបន្ថែមថាមពលថ្មីដល់ក្រុមហ៊ុន។
សហការណ៍ជាមួយក្រុមហ៊ុន
កសាងទំនាក់ទំនងរវាងក្រុមហ៊ុន និងសាកលវិទ្យាល័យ ដើម្បីអភិវឌ្ឍធនធានមនុស្ស។ ផ្តល់ឱកាសបណ្តុះបណ្តាល និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ទស្សនវិស័យរបស់យើង
Website Internship Center មានទស្សនវិស័យក្នុងការក្លាយជា វេទិកាដែលទំនើប និងមានឥទ្ធិពល សម្រាប់ការអភិវឌ្ឍន៍អាជីព និងការហាត់ការនៅកម្ពុជា។
🌟 ក្លាយជាវេទិកាជឿទុកចិត្ត សម្រាប់សិស្ស–និស្សិត និងក្រុមហ៊ុនក្នុងការរកឱកាសហាត់ការ និងសហការងារ
🌍 បង្កើតបណ្តាញសហគមន៍ ដែលភ្ជាប់និស្សិត ក្រុមហ៊ុន និងស្ថាប័នអប់រំ
📈 រួមចំណែកក្នុងការកសាងធនធានមនុស្សដ៏មានគុណភាព ដែលអាចជាថាមពលសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស
🚀 ជំរុញឲ្យមានការអភិវឌ្ឍជំនាញបច្ចេកវិទ្យា និងវិជ្ជាជីវៈ ដែលសាកសមនឹងសតវត្សរ៍ទី ២១
🤝 ក្លាយជាស្ពានភ្ជាប់រវាងអប់រំ និងទីផ្សារការងារ ដើម្បីធានាថានិស្សិតអាចចូលរួមការងារបានយ៉ាងជោគជ័យ
💡 ជាកន្លែងចាប់ផ្តើមឱកាស សម្រាប់និស្សិតក្នុងការកសាងអាជីព និងអភិវឌ្ឍភាពជោគជ័យ។
អំពីពួកយើង
ពួកយើងជាសិស្សអាហារូបករណ៍ជំនាន់ទី ២ នៅសាលា បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន -ANT
អឿន នុភា
ខ្ញុំជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំទី៣
វិត សុជាតា
ខ្ញុំជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំទី៣
សែម រក្សា
ខ្ញុំជានិស្សិតនៅសកលវិទ្យាល័យន័រតុនឆ្នាំទី៣
សេចក្ដីថ្លែងអំណរគុណ
ជាបឋមក្រុមរបស់ពួកយើង សូមថ្លែងអំណរអរគុណចំពោះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង មូលនិធិ ស.អ. ដែលបានផ្ដល់ឱកាសអាហារូបករណ៍បណ្តុះបណ្តាលដល់ពួកយើងដែលជានិស្សិតទៅលើមុខជំនាញ Laravel Web Development និង NodeJS Web Development ហើយក៏សូមថ្លែងអំណរគុណយ៉ាងយ៉ាងជ្រាលជ្រៅចំពោះសាលា បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT និង លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀនណែនាំ និងផ្តល់ជាមតិល្អៗនិងមានសារៈសំខាន់ដែលធ្វើឱ្យក្រុមយើងខ្ញុំអាចសម្រេចសមិទ្ធផលវេបសាយមួយនេះបាន។ ជាចុងក្រោយ សូមអរគុណដល់លោកគ្រូ ចែ សុផល និង គ្រូជំនួយ ខាន់ វណ្ណនីសា ដែលបានយកចិត្តទុកដាក់បង្រៀន និង ប្រៀនប្រដៅដល់ពួកយើងទាំងអស់គ្នាយ៉ាងដិតដល់ សូមអរគុណ និង អរព្រះគុណ។