• slide1
  • slide2
  • carousel jquery
  • slide4
slide11 slide22 slide33 slide44
slider by WOWSlider.com v6.4
ប្រូម៉ូសិនថ្ងៃនេះ
promotion

ចំណេះដឹងខ្លីៗប្រចាំសប្តាហ៏
ចំណី​អាហារ​សម្រាប់​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម
image សម្រាប់​អ្នកជម្ងឺ​ទឹកនោម​ផ្អែមក្រៅពី​ការ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អហើយ ទាមទារ​ឱ្យមាន​ការយក​ចិត្ដទុក​ដាក់ទៅ​លើចំណី​អាហារ​ជាចាំ​បាច់។ ជាពិ សេស​ចំណីអាហារ​ដែលមិន​ធ្វើឱ្យ​មានផល​ប៉ះ ពាល់​ទៅលើ​ជាតិ ស្ករ។ សម្រាប់​ សុខភាព​ពេល​ទទួល​ទាន​ចំណី​អាហារ ត្រូវពិនិត្យ​មើល​ឱ្យបាន​ត្រឹមត្រូវ។ មិន​គួរបរិភោគ​ទៅ តាមអ្វី​ដែលនឹក​ឃើញ​នោះទេ។ តើចំណី​អាហារ​បែប​ណា ដែល​អ្នកជម្ងឺ​ទឹក​នោមផ្អែម​គួរបរិភោគ?
ចំណី​អាហារ​ដែល​អ្នកជម្ងឺ​ទឹកនោម​ផ្អែមគួរ​បរិភោគ
  1. អាហារ​ក្រុមទី១ ៖ ចំណី​អាហារ​ដែលមាន​សន្ទស្សន៍​ជាតិ​ស្ករខ្ពស់ អ្នក​ជម្ងឺទឹក​នោម​ផ្អែម​គួរ​បរិភោគ​តិចតួច​បំផុត រួម មាននំប៉័ង​ដំឡូង​បំពង បាយស ទឹកក្រូច​គ្រប់ប្រភេទ ស្ករស ឪឡឹក ម្នាស់ នំដែល​មាន​ជាតិប្រេង ឬខ្លាញ់ ដំណាប់ កូកា​ជាដើម។
  2. អាហារ​ក្រុមទី២ ៖ អ្នកជម្ងឺ​ទឹកនោម​ផ្អែម​អាច​បរិភោគ​ច្រើនបាន មានដូច​ជាមី គុយទាវ តាំងហ៊ុន នំប៉័ងខ្មៅ បាយអង្ករ សម្រូប​គ្រាប់​សណ្ដែក​គ្រប់​ប្រភេទ។
  3. អាហារ​ក្រុមទី៣ ៖ ទាក់ទង​នឹងបន្លែ​ដែលអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​បរិភោគ​ច្រើន​បានមាន​ដូចជា​ផ្កាខាត់​ណា ម្ទេស​បោ្លក​សណ្ដែក​ហោឡាំង​តាវ មើម​ស្ពៃ​ក្រហម ខ្ទឹមស ត្រាវ ឃ្លោក ជីវ៉ាន់​ស៊ុយ ក្រូចឆ្មារ អារទីសូត៌ ខ្ញី ពោត ផ្សិត សណ្ដែកបារាំង ត្រឡាច មើមឆៃថាវ​ននោង​ម្រះ ត្រប់ ប៉េងប៉ោះ​ជាដើម។
  4. អាហារ​ក្រុមទី៤ ៖ ពពួក​ផ្លែឈើ​ដែល​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​បរិភោគ​ច្រើនបាន​ដូចជា​ប៉ោម សារី ស្វាយ ស្ទ័រប៊ឺររី ចេក ល្មុត​ទំញំង​បាយជូរ កន្ទឹម ល្ហុង​ជាដើម។
    ចំពោះ​ខ្លាញ់ត្រី អ្នក​ជម្ងឺទឹក​នោមផ្អែម​គួររបរិភោគ​ឱ្យបាន​ច្រើន។ មិនថា​តែត្រីទឹក​សាប ឬត្រីទឹក​ប្រៃ​នោះទេ វាមាន​លក្ខណៈ​ពិសេស​មួយ​ខុសពី​ខ្លាញ់​សត្វដទៃ។ ខ្លាញ់ត្រី​អាចជួយ​ការពារ​ជម្ងឺ​បេះដូង សរសៃ​ឈាម និង​ជម្ងឺ​ផ្សេងៗ។ ពពួក​គ្រឿង​សមុទ្រ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​អាច​បរិភោគ​បាន ព្រោះវា​មិនសូវ​សម្បូរ​ជាតិខ្លាញ់ ឬមាន​ជាតិខ្លាញ់​តិច មានដូច​ជាលៀស គ្រំ ខ្ចៅ ខ្យង ក្ដាមជា ដើម។ ចំណែក​ឯការ​ប្រើប្រាស់​ប្រេង​ដែល​បានមក​ពីប្រភព​ធម្មជាតិ បន្លែផ្លែ​ឈើ​មាន​គុណភាពល្អ​ជាង​ខ្លាញ់​សត្វ។ ដូច្នេះ​អ្នក​ជម្ងឺទឹក នោម​ផ្អែមគួរ​ចេះ​ជ្រើសរើស​យក​ប្រេង​រុក្ខជាតិ​ណាដែល​ផ្ដល់​ប្រយោជន៍ មុននឹង​ទិញត្រូវ​មើលទៅ​លើផ្លាក និង​ស្វែងយល់​ពីប្រភព របស់វា។ ប្រេង​ទាំងនោះ​មានប្រេង​សាហ្វហ្លូវ័រ ប្រេង​បន្លែ​រុក្ខជាតិ​ប្រេងផ្កា​ឈូករត្ន័ ប្រេង​អូលីវ​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកកដ្ដា ឆ្នាំ២០០៧
មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះអ្នកអាន :
 មតិយោបល់របស់អ្នក:   
ការផ្សព្វផ្សាយ
ads1
ads2
ចំណេះដឹងខ្លីៗប្រចាំសប្តាហ៏
ចំណី​អាហារ​សម្រាប់​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម
តើខ្ទឹមសរអាចជួយអ្វីបានខ្លះ?
បរិភោគចេកអាចជួយអោយអក្នស្អាត
អត្ថប្រយោជន៍នៃផ្លែប៉េងបោះ
សុខភាពបានមកពីការទទួលទានការ៉ុត
ក្រុមហ៊ុន ទំនាក់ទំនង បណ្តាញសង្គម
ទំព័រដើម កក់ទុក អំពីយើង Tel: (+855)-86 354 453 Hotline: (+855)-86 354 453
រក្សាសិទ្ធិគ្រប់យ៉ាងដោយ យ៉ុន សុភាព