ទី​បំផុត Tesla ត្រៀម​ខ្លួន​រួច​ហើយ សម្រាប់​បង្ហាញ​ចេញ​រថយន្ត​ម៉ាក Tesla Model 3 នៅ​ ខែ មីនា ឆ្នាំ​ក្រោយនេះ!

ថ្ងៃនេះ ម៉ោង 08:30

នៅក្នុងព្រឹត្តិការណ៍សិន្នីសិទ្ធ កាសែត របស់ Tesla ដែលប្រារព្ធទៅ កាលពីថ្ងៃ ពុធ កន្លងទៅថ្មីៗនេះ លោក Elon Musk ដែលជា នាយកប្រតិបត្តិ ក្រុមហ៊ុន បានមាន ប្រសាសន៍ថា ទីបំផុត យើងបាន កំពុងតែ បង្កើតរថយន្ត ស៊េរីទំនើប ម៉ូឌែល Tesla Model 3 ដែលជា រថយន្តប្រើថាមពល អគ្គីសនី សម្រាប់ត្រៀម បញ្ចេញលក់ នៅខែ មីនា ឆ្នាំ 2016 ខាងមុខ។ លោក Elun Musk បានបន្តថា រថយន្តស៊េរី ក្រោយមួយនេះ នឹងរចនាឡើង ជាមួយរូបរាង តូចជាស៊េរី Model S ប្រហែលជា 20 ភាគរយ ហើយ តម្លៃ ក៏មិនថ្លៃ ប៉ុន្មានដែរ ប្រហែលជា 35000 ដុល្លារសហរដ្ឋ អាមេរិក។

ការរចនាឡើង នូវរថយន្តម៉ាក Tesla Model 3 អាចទុក ប្រកួតប្រជែង លើទីផ្សារជាមួយ រថយន្តល្បីៗ មួយចំនួនដូចជា BMW 3 Series, Mercedes C Class និង Audi A4 ដែលសុទ្ធតែជា រថយន្តល្បីៗ សម្រាប់សម័យថ្មីនេះ។

គួរអោយសោកស្តាយដែរ ខណៈពេលនេះ Tesla ពុំបានបង្ហើបពី លក្ខណៈអស្ចារ្យ នៃរថយន្តនេះយ៉ាង ម៉េចនោះទេ គ្រាន់តែប្រាប់ថា វាមាន រូបរាងតូច ជាងម៉ូឌែល Tesla Model S ប្រហែលជា 20 ភាគរយ ហើយ តម្លៃក៏មិន ថ្លៃណាស់ណាដែរ ដែលបងប្អូន មួយចំនួនអាចទទួលយកបាន។ មានតែផ្លូវមួយទេ គឺរងចាំ មើលការ បង្ហាញនៅ ឆ្នាំក្រោយ ហើយ សង្ឃឹមថា Tesla មិនធ្វើអោយ អតិថិជន ដែលគាំទ្រ រថយន្តរបស់ខ្លួន ខកចិត្តឡើយ។

HOT NEWS

អត្តបទទាក់ទង