• ទី៣ សណ្ឋាគារ Hyatt Regency Phnom Penh


សណ្ឋាគារនេះចំណាយពេល សាងសង់អស់រយៈពេល២ឆ្នាំ ហើយបានបើកសម្ពោធកាលពី ពាក់កណ្ដាលឆ្នាំ២០១៨មកម្ល៉េះ។ Courtyard by Marriott មានកម្ពស់១៨ជាន់ មានចំនួន ១៨៩បន្ទប់ និងវិនិយោគក្នុងទឹកប្រាក់ជាង ២០លានដុល្លារសហរដ្ឋអាមេរិកមួយនេះ គឺជាម៉ាកយីហោសណ្ឋាគារប្រណីតរបស់ក្រុមហ៊ុនយក្ស Marriott International Inc ដែលមានបទពិសោធន៍វិនិយោគវិស័យសណ្ឋាគារនៅស្ទើរទូទាំងពិភពលោក វាមានដើមកំណើតនៅសហរដ្ឋអាមេរិក និងជាសណ្ឋាគារអន្តរជាតិឈានមុខគេ និងធំជាងគេមួយក្នុងពិភពលោក ដែលមាន ៦,០០០ទីតាំង ក្នុង១២២ប្រទេស។ បច្ចុប្បន្ន សណ្ឋាគារលំដាប់ថ្នាក់អន្ដរជាតិមួយនេះ មាននៅកម្ពុជាចំនួនពីរសាខា គឺនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលស្ថិតនៅផ្លូវកែងរវាងវិថីត្រសក់ផ្អែម និងរុក្ខវិថីសម្ដេចប៉ាន។