• ទី១ សណ្ឋាគារ Rosewood Phnom Penh
សណ្ឋាគារ Rosewood Phnom Penh ជាសណ្ឋាគារបែបប្រណីតលំដាប់ផ្កាយ៥
មានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញដែលជាបេះដូង នៃ ប្រទេសកម្ពុជា។ ស្ថិតនៅលើលំហអាកាសផុតពីដី Rosewood
កាន់កាប់ជាន់កំពូលបំផុតចំនួន១៤ជាន់ នៃ អគារវឌ្ឍនៈថៅវើរ ដោយរាប់ចាប់ពីជាន់ទី ២៣ ដល់ជាន់ទី៣៩។
បច្ចុប្បន្នសណ្ឋាគារ Rosewood Phnom Penh ជាសាខាមួយរបស់ក្រុមហ៊ុន Rosewood Hotels & Resorts
ដែលមានសាខាសណ្ឋាគារចំនួន ២៨ផ្សេងទៀត នៅក្នុង១៦ ប្រទេសជុំវិញពិភពលោក។
ប៉ុន្តែសម្រាប់តំបន់អាស៊ានយើងវិញ Rosewood មានប្រតិបត្តិការតែនៅក្នុង ៤ប្រទេសប៉ុណ្ណោះ រួមមាន
នៅប្រទេសថៃ ឡាវ ភូមា និង កម្ពុជា។
សូមបញ្ជាក់ថា Rosewood Phnom Penh ចាប់ផ្តើមបើកដំណើរការននៅកម្ពុជាដំបូងកាលពីដើមខែកុម្ភៈឆ្នាំ២០១៨
បើគិតមកដល់ពេលនេះ បានធ្វើប្រតិបត្តិការបានជាង ៣ឆ្នាំហើយ។