Messi ទាត់​ចូល​២​គ្រាប់​ម្នាក់​ឯង បន្ត​ដង្ហើម​ឲ្យ Barca ប្រជែង​ពាន​លីគ​ជាមួយ
Atl Madrid


ថ្ងៃនេះម៉ោង 9:45នាទី

បញ្ចេញមតិ : 0 / ចែករំលែក : 0

Lionel​Messi​រក​​បាន​២​គ្រាប់​និង​ខកខាន​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​​បាន​ជួយ​Barcelona​យក​ឈ្នះ​Valencia​​៣-២​បន្ត​ដង្ហើម​ប្រជែង​បាន​La​Liga​ជាមួយ​Atletico​Madrid។

ក្នុង​ការ​ប្រកួត​​​ក្រុម​ម្ចាស់​ផ្ទះ​Valencia​​ជា​អ្នក​រក​គ្រាប់​បាន​មុន​ដោយ​​ការ​តែត​របស់​Gabriel​នាទី​៥០។​៧​នាទី​បន្ទាប់​Barca​មាន​ឱកាស​ទទួល​បាន​បាល់​ប៉េណាល់ទី​ប៉ុន្តែ​Messi​ធ្វើ​មិន​បាន​សម្រេច។​យ៉ាងណាមិញ​ដោយសារ​បាល់​មិន​ទាន់​ផុត​ពី​មុខ​ទី​Messi​អាច​បន្ថែម​​បាន​សម្រេច​នៅ​នាទី​ដដែល​ជួយ​ក្រុម​តាម​ស្មើ​១-១។



Antoine​Griezmann​និង​Messi​រក​បាន​ម្នាក់​មួយ​គ្រាប់​បន្ថែម​នាំ​Barca​នាំ​មុខ​វិញ​ម្ដង​៣-១។​ប៉ុន្តែ​នាទី​៨៣​ទៅ​វិញ​Valencia​រក​បាន​មួយ​គ្រាប់​វិញ​ដែរ​ដោយ​Carlos​Soler។​​ចប់​ការ​ប្រកួត​Barcelona​ឈ្នះ​Valencia​៣-២។



ជ័យជម្នះ​នេះ​Barcelona​បន្ត​ឈរ​លេខ​៣​នៃ​តារាង​ពិន្ទុ​La​Liga​មាន​៧៤​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​Real​Madrid​និង​គម្លាត​ក្រោម​២​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​Atle​Madrid។​ការ​ប្រកួត​លីគ​នៅ​សល់​តែ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ៕



អត្តបទទាក់ទង

វីដេអូ​សកម្មភាព​​រត់​​រស់រវើក​​ពេញ​ទីលាន​របស់ Kante សម​ជា Player of Th...

Wenger ថា គ្រាប់​ទី​ពីរ​របស់ PSG ជា​កំហុស​​ជញ្ជាំង​ខ្សែ​ការពារ មិន​អាច...

Di Maria នៅ​តែ​នឹកនា​ចង់​បាន Messi ក្លាយ​ជា​មិត្ត​រួម​ក្រុម​នៅ​ក្នុង​ប...

Koeman ​ថា ប៉េណាល់ទី​ឱ្យ​ច្បាស់​ចែស ​តែ​អាជ្ញាកណ្ដាល​មិន​ឱ្យ​

មាស​ ម៉ើ​ ៣ខែ​នេះ​រក​ចំណូល​បាន​ក្បែរ​ម៉ឺន​ដុល្លារ​ពី​របរ​មួយ​នេះ...​

Pirlo ថា ពាន Serie A ​ចាំ​គិត​ឆ្នាំ​ក្រោយ​ត ឥលូវ​គិត​រឿង​យក​បាន​កន្លែង UCL សិន

អត្តបទពេញនិយម

អត្ថបទថ្មី